ប្រធានបទ ក្តៅគគុកក្នុង ពេលបច្ចុប្បន្ននេះគឺ អ្នកប្រើប្រាស់ iOS ជាច្រើននៅ ក្នុងប្រទេសយើង ក៏ដូចជានៅជុំវិញ ពិភពលោកនោះ គឺមិនអាច Jailbreak iOS ជំនាន់ចុងក្រោយរបស់ពួកគេ បាននោះទេ ហើយពួកគេក៏ កំពុងតែទន្ទឹងរង់ចាំថា iOS ជំនាន់ចុងក្រោយនេះ (iOS 9.2 – iOS 9.3.3) អាច Jailbreak បានដែរឬអត់? តើពួកគេអាច មានសង្ឃឹមអាចនឹង ទទួលបានការ Jailbreak នេះដែរឬទេ?
នេះអាចចាត់ទុក ជាដំណឹងដ៏ល្អមួយ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ iPhone និង iPad ដើរដោយ iOS ជំនាន់ចុងក្រោយ។ សូមបញ្ជាក់ ផងដែរថា Tool នៃការ Jailbreak នេះគឺបង្កើតដោយ Pangu ដែល Tool ជា Chinese Version បានដាក់ឲ្យ ទាញយកហើយ ប៉ុន្តែក្រុមការងារយើង នៅមិនទាន់បាន សាកល្បងនៅ ឡើយទេ ដោយវាមានជំហ៊ានច្រើន និងរញ៉េរញ៉ៃ ប៉ុន្តែ Pangu ក៏បានអះអាងថា Tool Jailbreak ជា English Version នឹងដាក់បញ្ចេញ ឲ្យទាញយកក្នុង ពេលខាងមុខ នេះផងដែរ ដែលវាមាន ភាពងាយស្រួល ប្រើជាង ជំនាន់ Chinese នេះ។
ចុចទីនេះដើម្បី ទាញយក Pie iOS 9.3.3 សម្រាប់ Jailbreak
ចុចទីនេះដើម្បី Subsribe channel youtube សម្រាប់ទទួលបានពត៍មានថ្មីៗ
ប្រភព : Cambo Report
EmoticonEmoticon