លោក Dinh The Nam គ្រូបង្វឹកក្រុមយុវជនវៀតណាម
បានសរសើរពីទម្រង់លេងរបស់កីឡាករកម្ពុជា២នាក់គឺ ម៉ៅ ពិសិដ្ឋ
និង ទៀត គឹមហេង
ក្រោយបញ្ចប់ការប្រកួតដែលក្រុមរបស់លោកយកឈ្នះយុវជនកម្ពុជា
១-០ នៃការប្រកួតពានរង្វាន់ AFF Smart U-16 Championship 2016
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ។
គ្រូបង្វឹកមានសញ្ជាតិវៀតណាមរួបនេះ បានឲ្យដឹងថា
លោកមើលឃើញយុវជនរបស់កម្ពុជាចំនួនពីរនាក់ ដែលយល់ថា
ពួកគេមានសមត្ថភាពខ្ពស់
នឹងពិតជាធ្វើបានល្អកាលពីយប់មិញនេះ។ ម្នាក់ពាក់លេខ១៤ (
ម៉ៅ ពិសិដ្ឋ) និងម្នាក់ទៀតពាក់លេខ ២៣ (ទៀត គឹមហេង)
ក្រៅពីកីឡាករទាំងពីរនេះ
គ្រប់គ្នាលើទីលានពិតជាសហការគ្នាបានល្អផងដែរ។
Dinh The Nam បន្ថែមថា កីឡាករទាំងពីរនាក់នេះ
មានសមត្ថភាពបោះបាល់ឲ្យមិត្តរួមក្រុម និងអូសបាល់បានល្អ។
អនាគតវិស័យបាល់ទាត់នៅកម្ពុជា នឹងខ្លាំង
ដោយសារថ្នាលយុវជនខ្លាំង
និងមានអ្នកគាំទ្រពោរពេញដោយចិត្តស្រលាញ់បាល់ទាត់ដូចនេះ។
ចំណែកជំនួបយុវជនថៃ ប្រសិនបើយុវជនកម្ពុជាចង់ឈ្នះ
ដណ្ដើមលេខ៣បាន លុះត្រាតែប្រើវិធីការពារដើម្បីវាយបក។
ទៀត គឹមហេង(លេខ ២៣) ជាកីឡាករមានដើមកំណើតមកខេត្តព្រះសីហនុ
និងជាយុវជនជម្រើសជាតិកម្ពុជា
ដែលប្រមូលផ្ដុំហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិបាទីខេត្តតាកែវ។ ចំណែក
ម៉ៅ ពិសិដ្ឋ (ពាក់លេខ ១៤ )ជាយុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន
ដែលត្រូវបានលោក Inoue Kazunori កោះហៅឲ្យចូលជម្រើសជាតិ។
ប្រភព : Sabay
EmoticonEmoticon