ចំនុចគួរយល់ពីមូលហេតុនៃបញ្ហាហឹងត្រចៀក លាន់សំឡេងនៅតាមកន្លាក់ឆ្អឹង តឹងច្រមុះ និងត្អើក

ទាំងនេះជាបញ្ហា ៤ ប្រភេទដែលលោកអ្នកតែងតែជួបប្រទះជាញឹកញាប់ ហើយពេលជួបប្រទះពួកវាម្តងៗ មនុស្សមួយចំនួនមិនបានដឹង ពីមូលហេតុពិតប្រាកដនោះទេ។ ដើម្បីស្រាយចម្ងល់ពីបញ្ហាទាំង ៤ នេះ សូមអានអត្ថបទខាងក្រោមនេះ៖
1. ហឹងត្រចៀក៖ បញ្ហានេះច្រើនកើតឡើងនៅពេលដែលលោកអ្នកស្ថិតនៅក្នុងកន្លែងដែលមានសំឡេងខ្លាំងក្នុងរយៈពេលយូរ។ ហើយបញ្ហានេះបង្កឡើងដោយសារតែលោកអ្នកកាន់តែចាស់ឬដោយសារតែលោកអ្នកមានមេរោគនៃជំងឺប្រព័ន្ធប្រសាទ ណាមួយ។ ហើយពេលរលកសំឡេងត្រូវបានបញ្ចូនពីត្រចៀកទៅកាន់ខួរក្បាល គឺវាត្រូវបានកាច់ផ្តាច់ដោយបញ្ហាទាំង ២ ខាងលើ និងធ្វើឲ្យរលកសំឡេងចុះខ្សោយ ឬហឹងត្រចៀកនេះឯង។
2. មានសំឡេងផសនៅតាមកន្លាក់ឆ្អឹង៖ បញ្ហានេះនេះកើតឡើងនៅពេលដែលោកអ្នកធ្វើចលនា ឬក្រោកឈរឡើង។ ជាធម្មតាឆ្អឹងសន្លាក់ធ្វើចលនាបានស្រួលដោយវាមានជាតិទឹក ឬជាតិរំអិលគ្រប់គ្រាន់។ ក្នុងករណីដែលឆ្អឹងសន្លាក់ខ្វះនូវសារជាតិទាំងនេះ វានឹងធ្វើឲ្យឹឆ្អឹងប៉ះគ្នា និងបង្កើតឲ្យមានសំឡេងនេះឡើង។
3. តឹងច្រមុះ៖ បញ្ហានេះកើតឡើងដោយសារច្រមុះរបស់លោកអ្នកត្រូវបានកក់ស្ទះដោយសារ ស្លេស្ម។ បើលោកអ្នកតឹងច្រមុះ ហើយមានការឈឺចាប់ខ្លាំង សូមប្រញាប់ទៅពិគ្រោះជាមួយនិងគ្រូពេទ្យជាបន្ទាន់។
4. ត្អើក៖ បញ្ហានេះកើតឡើងដោយសារតែមានការរំខានផ្លូវដង្ហើម។ ពេលដែលលោកអ្នករំភើបចិត្តធ្វើឲ្យមានរំញោចប្រព័ន្ធផ្លូវចិត្ត និងប្រព័ន្ធប្រសាទ ហើយការរំញោចនេះបានធ្វើស្ទះទ្រូង កន្រ្តាក់ និងបង្កឲ្យមានបញ្ហាត្អើកនេះឯង។ បើលោកអ្នកត្អើកក្នុងរយៈពេលយូរ ហើយធ្វើអីក៏មិនបាត់ សូមប្រញាប់ទៅជួបនឹងគ្រូពេទ្យ៕



ប្រភព: Facebook


EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
:lv