តាមការឲ្យដឹងពីលោក សំ វ៉ាន់ដេត គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងថា ប្រាក់ មុន្នីឧត្តម បានហៅចាស់ទុំរបស់ខ្លួនមកចូលមើល ដើម្បីគ្រោងរៀបចំពិធីភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតឈ្មោះ ប្រាក់ ស្រីរ៏័ត្ន។ ពិធីខាងលើត្រូវបានធ្វើឡើងនៅខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ។
លោកគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ទៀតថា តាមការគ្រោងទុក ប្រាក់ មុន្នីឧត្តម នឹងរៀបចំមង្គលការជាមួយគូដណ្តឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
នារីដ៏ស្រស់សោភា ប្រាក់ ស្រីរ័ត្ន និង ប្រាក់ មុន្នីឧត្តម ត្រូវបានគេដឹងថា មានទំនាក់ទំនងគ្នាយូរហើយ ហើយកីឡាកររូបគេនេះក៏មិនលាក់លៀមចំពោះស្នេហាដ៏ស្មោះស្ម័គ្ររបស់គេដែរដោយបានបង្ហោះរូបថតស្និទ្ធស្នាលជាមួយគ្នានៅលើ Facebook ជាសាធារណៈថែមទៀតផង៕
ប្រភព : Sabay
EmoticonEmoticon