ក្នុងសន្និសីទកាសែតកាលពីព្រឹកមិញនេះ ប្រធានក្រុម Khairul Amri របស់សិង្ហបុរីដែលធ្លាប់លេងជាមួយកម្ពុជា៤ប្រកួតកន្លងមកហើយនោះ បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំចាំបាន ទម្រង់លេងរបស់កម្ពុជា ហើយកីឡាករដែលល្អជាងគេ ខ្ញុំអត់ច្បាស់ឈ្មោះអីទេ តែខ្ញុំចាំមុខ គាត់សក់វែងបន្តិច មាឌធំ លេងនៅតំបន់ប្រយុទ្ធ”។ គ្រាន់តែនិយាយបានប៉ុណ្ណឹង លោកគ្រូ Lee Tae Hoon បានបង្ហើបឈ្មោះ ឃួន ឡាបូរ៉ាវី ខណដែលភ្លាមនោះ Amri ក៏ឆ្លើយថាម្នាក់ហ្នឹងហើយ។
បន្ថែមពីលើនេះ ប្រធានក្រុមខាងលើនៅបន្ដទៀតថា បូរ៉ាវី នេះហើយដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមសិង្ហបុរីបាននៅប្រកួតស្អែកនេះ ខណដែលក្រុមរបស់ខ្លួនអវត្តមានកីឡាករសំខាន់ៗច្រើន៕
ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងបើកពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមភ្ញៀវសិង្ហបុរី ក្នុងប្រកួតមិត្តភាពនាល្ងាចស្អែកនេះ វេលាម៉ោង៦:៣០នាទី។ ដោយក្រុមទាំងសងខាងក្នុងប្រកួតនេះ សុទ្ធតែមិនមានកីឡាករពេញជើងដូចគ្នា ពោលគឺកម្ពុជារបួសកីឡាករសំខាន់៣នាក់ និងខាងសិង្ហបុរីអវត្តមានកីឡាករ៦នាក់៕
ប្រភព : Sabay
ទំនាក់ទំនង Advertiser



EmoticonEmoticon